they call it negativity…

1. in a world where everyone goes really loud, i only want to stay quiet. if i ever to take their voices as music, they are only offbeat music with horrible lyrics. they blabber on and on and on. "when will you learn to adjust your nonsense words and your sense?" i feel so depressed … Continue reading they call it negativity…

Salty tears; salty oceans

The silence might become an explosion.My quiet voice inside, is just too loud.The messiness of my life might be for ever.Oh my dear heart, is too pressured.And the oceans won't understand my tears, even though they are salty too!So I will swallow them- alone.                                   ---Somi

ឆ្លាស់គ្នា

1.ដើរទៅផ្ទះ (កាលពីក្មេង ពេលដែលខ្ញុំអង្គុយភ្លឹកស្រមើស្រមៃ គឺខ្ញុំស្រមៃឃើញដំណើរកំសាន្តទៅនេះ ទៅនោះ ទៅកន្លែងដែលស្រស់ស្អាត មានផ្កាគ្រប់ប្រភេទព័ទ្ធជុំវិញផ្លូវដើរ មានសូម្បីតែផ្កាស៊ីមនុស្ស។ ខ្ញុំចង់ទៅកន្លែងដែលរុក្ខជាតិទាំងនោះពោរពេញទៅដោយវេទមន្តនិងភាពស្រស់បំព្រងដែលមិនចេះជិនណាយ។ ខ្ញុំចង់មានចង្កឹះវេទមន្តមួយដែលអាចទាញពេលវេលា ឬ អ្វីគ្រប់យ៉ាងឳ្យត្រូវតាមចិត្តដែលខ្ញុំចង់បាន។ ខ្ញុំចង់ឳ្យគ្រួសារខ្ញុំនៅជួបជុំគ្នាជារៀងរហូត។      ដល់​ពេល​ឈាន​ដល់​វ័យ​ជំទង់ ខ្ញុំ​ដឹង​ថា​អ្វី​ដែល​ខ្ញុំ​ធ្លាប់​ប៉ង​ពី​តូច​មក​នោះ​គឺ​មិន​អាច​ទៅ​រួច​នោះ​ទេ! គ្រួ​សារ​ខ្ញុំ​គឺ​ប្រៀប​ដូច​ជា​មុំ​​ចង្ក្រាន​អញ្ចឹង! ប៉ា​ខ្ញុំ​រៀប​ការ​មាន​កូន​ថ្មី​ ម៉ាក់​ខ្ញុំ​ក៏​ដូច្នោះ​ដែរ។ ខ្ញុំ​និង​ប្អូន​ទី​ពីរ​របស់ខ្ញុំ​រស់​នៅ​ជា​មួយ​យាយ​តា​​ដែល​ជា​កសិករ ហើយ​ខ្ញុំ​ឥត​ចេះ​ធ្វើ​កិច្ច​ការទាំង​នោះ​ទេ។ ពេល​ទំនេរ​ខ្ញុំមិន​ជា​សូវ​បាន​ទៅ​ស្រែចំការ​ជួយ​ពួកគាត់​ប៉ុន្មាន​ឡើយ។​ ខ្ញុំ​ចង់​ជួយ​ពួក​គាត់់ដែរ តែ​ខ្ញុំ​មិន​ចេះ​ធន់​នឹង​កម្ដៅ​ថ្ងៃ​ទេ។ គ្រប់​គ្នា​គេ​ថា​ខ្ញុំ​ខ្ជិល ខ្ញុំ​មិន​ប្រកែក​ហើយ​ក៏​កាន់​តែ​ខ្ជិល​លើស​ដើម គឺ​លែង​គិត​ចង់​ជួយ​អ្នក​ណា​ទាំង​អស់។ ហើយ​កាន់​តែ​ចង់​រត់​ចេញ​ពី​ផ្ទះ​ ជា​ពិ​សេស​នៅ​ពេល​តាយាយ​ខ្ញុំ​ឈ្លោះ​គ្នា ហើយ​ក៏រាល​ដាល​មក​ដល់​ខ្ញុំ​ ដូច​ពេល​ភ្លើង​ឆេះ​ព្រៃ។ គ្រប់​ពេល​ដែល​ពួក​គាត់​ឈ្លោះ​ គាត់​តែង​តែ​លើក​ឡើង​ពី​កំហុស​ម្ដាយ​ខ្ញុំ ​តែ​មិន​ដឹង​យ៉ាង​ម៉េច​ ពួក​គាត់​បែ​ជា​មក​ជេរ​ខ្ញុំ​ទៅ​វិញ។ ខ្ញុំ​ធ្លាប់​តមាត់​ជា​មួយ​គាត់​ជា​ច្រើន​សារ ត​រហូត​ដល់​អស់​ពាក្យ​ត។ កាន់​តែ​ត​ កាន់​តែ​វែង​ឆ្ងាយ។ កាន់​តែ​ធំ​ ខ្ញុំ​ក៏​កាន់​តែ​ក្លាយ​ទៅ​ជា​មនុស្ស​ស្ងៀម​ស្ងាត់ មាន​តែ​ពេល​នៅ​សាលា​ប៉ុណ្ណោះ​ដែល​ខ្ញុំ​ចេច​ចាច។ មិត្ត​ភក្ដិ​នៅ​សាលា​គិត​បាន​ត្រឹម​ថា​ខ្ញុំ​ឆ្កួតៗ ឡប់ៗ​តែ​ប៉ុណ្ណោះ។ តែ​គេ​គិត​អី​គិត​ទៅ​ សំខាន់​ឳ្យ​តែ​មាន​អ្នក​និយាយ​រក ព្រោះ​នៅ​ផ្ទះ​ខ្ញុំ​មាន​ត្រឹម​តែ​អ្នក​ជេរ​ខ្ញុំ​។ បំណង​រត់​ចេញ​ពី​ផ្ទះ​មិន​ដែល​បាន​សម្រេច ព្រោះ​ខ្ញុំ​ខ្លាច។ ខ្លាច​សព្វ​បែបយ៉ាង! ហើយ​បើ​រត់​ទៅ​ តើ​រត់​ទៅ​រក​អ្នក​ណា? គ្រប់​គ្នា​គឺ​បាន​បោះ​បង់​ខ្ញុំ​ចោល​តាំង​ពី​ដើម​ទី...     ឆ្នាំ​នេះ​ខ្ញុំ​អាយុ​ … Continue reading ឆ្លាស់គ្នា